នៅថ្ងៃទី ៣-៥ ខែមីនា ឆ្នាំ ២០២៥ នៅសកលវិទ្យាល័យ SUNWAY នៅប្រទេសម៉ាឡេស៊ី
លោក ហាវ សុខសម្ប្តត្តិ តំណាងលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី “KPI Professional” ជូនក្រសួង ស្ថាប័ន, អង្គភាពនៃ កសហវ, និងមន្ទីរ សហវ រាជធានី ខេត្តទាំង២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង (អ.គ.ហ) វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍសមត្ថភាពរបស់អង្គភាព អនុវត្ត ក្នុងការកែលម្អគុណភាពនៃការរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាព សូចនាករសមិទ្ធកម្មគន្លឹះ និងវិធីសាស្ត្រ វាយតម្លៃសមិទ្ធកម្ម ដើម្បីត្រៀមខ្លួនសម្រាប់ការអនុវត្តក្របខ័ណ្ឌស្តីពីការរគ្រប់គ្រងសមិទ្ធកម្មបច្ចុប្បន្នកម្ម ដែលទទួលបាន ការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ចំណេះជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាពុទ្ធិដល់មានសារៈសំខាន់ដល់ អង្គភាពអនុវត្តក្នុងការរួមចំណែកដល់ការសម្រួចលទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាព និងផែនការថវិការបស់អង្គភាព ដើម្បីឆ្ពោះទៅសម្រេចបានក្របខ័ណ្ឌសមិទ្ធកម្មដូចបានកំណត់ក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤ (CAP4) និង ឯកសារយុទ្ធសាស្ត្រកែទម្រង់នានាក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។